រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរមន្ទីរវប្បធម៌និងវិចិត្រសិល្ប:​ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពី​ “ វិធានការ​ និងការការពារសកម្មភាពទន្រ្ទានទីទួលបុរាណ​ ការលួចជីកកាយ​ ការទប់ស្កាត់អំពេីចោរកម្ម​ និងការជួញដូរ​ សម្បត្តិវប្បធម៌ដោយខុស ច្បាប់​“។

នៅវេលាថ្ងៃចន្ទ-ពុធ​ ៩រោច​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី២៤-២៦​ ខែមករា​ ឆ្នាំ២០២២​ លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:​ និងលោក​ មាស​ ភីចេ​ អនុប្រធានការិយាល័យបេតិកភណ្ឌ​ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់​ ស្ដីពី​ “​ វិធានការ​ និងការការពារសកម្មភាពទន្រ្ទានទីទួលបុរាណ​ ការលួចជីកកកាយ​ ការទប់ស្កាត់អំពេីចោរកម្ម​ និងការជួញដូរ​ សម្បត្តិ​វប្បធម៌​ដោយខុសច្បាប់ ”​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ លោកជំទាវ​ បណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តី​ក្រសួងវប្បធម៌និងវិចិត្រសិល្ប:​ តំណាងស្ថានទូតពាក់ព័ន្ធ​ និងបណ្ដាប្រធានមន្ទីរ​ ប្រធានការិយាល័យ​ ទាំង២៥ខេត្តក្រុង។ ​ អង្គសិក្ខាសាលាថ្នាក់តំបន់នេះ​ ​ប្រារព្វធ្វេីឡេីង​ ក្រោមការរៀបចំដោយក្រសួងវប្បធម៌​និងវិចិត្រសិល្ប:​ និងមានការឧបត្ថម្ភ​ ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ ​នៅសណ្ឋាគារ​សុខាល័យអង្គរ​ ខេត្តសៀមរាប។

អត្ថបទទាក់ទង