រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលទទួលអំណោយសម្ភារប្រើប្រាស់ និងបរិក្ខារពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលទទួលអំណោយសម្ភារប្រើប្រាស់ និងបរិក្ខារពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពិតជាមានទឹកចិត្តសប្បុរសធម៌ ដែលបានឧបត្ថម្ភ ជាសម្ភាបរិក្ខាប្រគល់ជូនរដ្ឋបាលខេត្តកោះកុង រួមមានសម្ភារ ទាក់ទងការរុំ និងការថែទាំរបួស សម្ភារ ជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រ សម្ភារ ជំនួយការងារមន្ទីរពិសោធន៏ សម្ភារ ជំនួយការវះកាត់ សម្ភារ បរិក្ខារផ្សេងៗ ១៥០កេស ទឹកថ្នាំសម្លាប់មេរោគ(លាយទឹក៦០លីត្រ) ៤០លីត្រ ទឹកថ្នាំសម្លាប់មេរោគ ៩០០លីត្រ ស្រោមដៃ ១០,០០០គូរ អាវក្រណាត់(សម្រាប់អ្នកជំងឺ) ១០,០០០អាវ ឈើច្រត់ជនពិការ ៥គូរ ជើងរៀនដើរមានកង ៥សម្រាប់ និងជើងរៀនដើរ ២០សម្រាប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តកោះកុង សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានសុខភាពល្អ៕

ថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ January 22, 2022

អត្ថបទទាក់ទង