លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ។
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគ្រោងរៀបចំសិក្ខាសាលា ក្នុងគោលបំណងជម្រុញសមត្ថភាពសហគ្រាសធុនតូច និងមធ្យម។ សំរាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងខេត្តកោះកុង ធ្វើថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីថ្ងៃព្រឹក តាមប្រព័ន្ធ Zoom ជាមួយសហគ្រាសធុនតូច និងមធ្យមនៅ ខេត្តកោះកុង ចំនួន១០០នាក់។
ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ January 21, 2022