កាលពីព្រឹកថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តាមការចាត់តាំងរបស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង លោក នួន ពន្លឺ អនុប្រធានមន្ទីរទទួលបន្ទុកការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់មន្ទីរ រួមជាមួយអាជ្ញាធរឃុំព្រែកខ្សាច់ ចុះត្រួតពិនិត្យទីតាំងសំណង់គម្រោងរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។