រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក សុប ហ៊ូសេន សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក សុប ហ៊ូសេន សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣០ និងវិសាមញ្ញលើកទី០៧ វិសាមញ្ញលើកទី៨ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ២០២២ របស់ គ ក ស ក ក្រុងខេមរភូមិន្ទ។

៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ស្ដីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ ២០២១

៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបាន មកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង០៣ សម្រាប់ខែធ្នូ ឆ្នាំ២០២១។

៦-បញ្ហាផ្សេងៗ

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង