រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរង តំណាងឱ្យ លោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម កិច្ចប្រជុំស្ដីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ ២០២១

ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ទួន ភារម្យ អភិបាលរង តំណាងឱ្យ លោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម កិច្ចប្រជុំស្ដីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០២១ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុងជាមួយនឹងរដ្ឋបាលក្រុង ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះផ្ទៀងផ្ទាត់នឹងកែតម្រូវទិន្នន័យឲ្យសមស្របជាមួយនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ ដែលមានរយៈពេល ១០ ថ្ងៃគត់ នៅតាមសាលាសង្កាត់ទាំងបី ក្នុងក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង