/ / /

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យសំណើសូមវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រខេត្តកោះកុង

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងការពិនិត្យសំណើសូមវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ។

លោកអភិបាលរងខេត្ត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ដែលបានជ្រើសរើសទឹកដីនៃខេត្តកោះកុងសម្រាប់ការវិនិយោគគម្រោងពហុបំណងនេះ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។ ខណៈដែលគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់ស្តុកនៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត ។

ទន្ទឹមនេះផងដែរ លោក អ៊ុក ភ័ក្ត្រា បានបង្ហាញធ្វើការចាប់អារម្មណ៍ និងលើកឡើងនូវសំណូមពរមួយចំនួនដូចខាងក្រោម ៖

១-ក្រុមហ៊ុនត្រូវអនុវត្តការងារឳ្យស្របទៅនឹងច្បាប់ស្តីពីការវិនិយោគ និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រុមហ៊ុន។ ២-សូមរៀបចំអោយមានផែនការមេច្បាស់លាស់ និងអនុវត្តការងារអោយបានរួសរាន់ និងសមស្របតាមផែនការក្រោយទទួលបានការអនុញ្ញាតលើគម្រោងវិនិយោគ ៣- ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ៤-សូមផ្តល់កិច្ចសហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើង ៥-ត្រូវធានាថាគម្រោងវិនិយោគនេះនឹងគ្មាន រឺមានផលប៉ះពាល់អវិជ្ជមានកម្រិតទាបបំផុត ទៅលើបរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។ ៦-សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឳកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕

ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ December 29, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋក្នុងភូមិទ័ពឃ្លៃ បានដឹកថ្មកាវ៉ែត និងដីខ្សាច់ជុសជុលផ្លូវខូច។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ ចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុង ជាមួយអង្គភាពសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»