ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១លោក ទួន ភារម្យ អភិបាលរងតំណាងឲ្យ លោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យបើកការដ្ឋានស្ថាបនា លូជ្រុងកាត់ទទឹងផ្លូវមួយខ្សែប្រវែង ១២ម៉ែត្រ មុខកាត់ ៣ម៉ែត្រ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ដែលលូមួយខ្សែនេះតែងតែស្ទះទឹកហូរមិនទាន់ នារដូវវស្សាកន្លងទៅ ហើយក៏ជាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#