/ / /

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨។

អភិបាលរងខេត្ត បានលើកឡើង កិច្ចប្រជុំប្រកាសផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែល អង្គពិធីទាំងមូលនឹងទទួលបាននូវព័ត៌មាន ពិតប្រាកដទាក់ទងនឹងចំណូលចំណាយរបស់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ម្នាក់ៗ ។ GDP របស់ខេត្តនាឆ្នាំ២០១៨ ពិតជាមានសារៈសំខាន់ ដែលអាចជាត្រីវិស័យសម្រាប់រៀបចំគោលនយោបាយអភិវឌ្្ឍន៍សេដ្ឋកិច្ច និងអាចទាក់ទាញវិនិយោគគិន មកវិនិយោគនៅក្នុងខេត្តកោះកុង របស់យើងផ្ទាល់។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ដល់អង្គពិធី និងបានថ្លៃងសន្ទកថា ដ៏មានអត្ថន័យ ទិន្នន័យ GDP ខេត្តគឺពិតជាមិនអាចខ្វះបាន ដែលទិនន្ន័យនេះ បានបង្ហាញអោយឃើញពីការវិវត្តន៍ កំណើនសេដ្ឋកិច្ចខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចទាក់ទាញការវិនិយោគ សម្រាប់ខេត្តកោះកុងឆ្នាំ២០១៨ មានទំហំសេដ្ឋកិច្ចកើនឡើង ៦.០% ស្មើនឹង ៩៤៦,៦៣៣ លានរៀល ឬ ២៣៤ លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកចំណូលសម្រាប់មនុស្សមាន ១,៥៤៣ ដុល្លារ ។ កំណើនសេដ្ឋកិច្ចទំាងនោះ ទៅតាមវិស័យសំខាន់ៗ វិស័យកសិកម្ម កើនបាន ៤.១% វិស័យឧស្សាហកម្មកើនបាន ៨.៣ % វិស័យសេវាកម្ម កើនបាន ៥.៨ %។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/09/2026

    គ្រួសាររងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

  • ហេង គីមឆន/
    02/09/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧ៌វាទប្រជុំសម្រាំងពាក្យបណ្ដឹង ចំនួន ១ករណី ដែលទទួលបានពីកម្មវិធីទូរសព្ទដៃ “មតិយើង”

  • មន្ទីរបរិស្ថាន/
    02/09/2026

    លោកស្រី ស្រី ខួច មន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប បានចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំពាមក្រសោប នៅសាលាឃុំពាមក្រសោប។

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះរដ្ឋបាលស្រង់ស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និង បិទលេខទូរសព្ទរបស់កម្លាំងប៉ុស្តិ៍ តាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិកៀនក្រឡាញ់

  • ហេង គីមឆន/
    02/09/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន

  • ហេង គីមឆន/
    02/09/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី២៤ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦