ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៨:៣០នាទី លោក សុប ប៉ាស្សារី នាយករដ្ឋបាលស្តីទីក្រុងខេមរភូមិន្ទ បានដឹកនាំ ប្រធាន អនុប្រធាន និងមន្រ្តីជួរមុខ និងជួរក្រោយ នៃការិយាល័យច្រកចេញចូលតែមួយក្រុង ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋាភិបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអភិបាល នៃគណ:អភិបាលខេត្តតាកែវ តាមរយៈប្រព័ន្ធអនឡាញ( ZOOM MEETING) វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#