/ / /

រដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅទីលានទុកដាក់សំរាម សំណល់រឹង និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅទីលានទុកដាក់សំរាម សំណល់រឹង និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រតិភូខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅទីលានទុកដាក់សំរាម សំណល់រឹង និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ ដែលមានការចូលរួមពីតំណាងខេត្តចំនួន ៨ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល សរុបប្រមាណ ៩០ នាក់ ។

ដោយឡែកសម្រាប់សមាសភាពខេត្តកោះកុងមានចំនួន ១០ រូប ៖
១. លោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់
២. លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ
៣. លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង
៤. លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា
៥. លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ
៦. លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល
៧. លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង
៨. លោក ទួន ឪទី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ
៩. លោក ហាក់ សារុំ អនុប្រធានមន្ទីរបរិស្ថាន
១០. លោក នៃ ព្រហស្បតិ៍សារឹទ្ធ ប្រធានការិយាល័យគាំពារបរិស្ថាន។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់នូវបទដ្ឋានបច្ចេកទេសក្នុងការប្រតិបត្តិការទីលាន ព្រមទាំងការគ្រប់គ្រង ការប្រមូល ការដឹកជញ្ជូន ការទុកដាក់សំរាម សំណល់រឹង និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ជូន រដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក និងមន្ទីរបរិស្ថាន ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមានការធ្វើបទបង្ហាញពីបណ្ដោយក្រុមហ៊ុនចំនួន ៤ ដូចខាងក្រោម៖
១- ក្រុមហ៊ុនប្រមូលសំរាម នៅក្រុងព្រះសីហនុ (KSWM)
២- ក្រុមហ៊ុនប្រមូលសំរាម នៅរាជធានីភ្នំពេញ (GAEA)
៣- ក្រុមហ៊ុនប្រមូលសំរាម នៅរាជធានីភ្នំពេញ (MIZUDA)
៤- ក្រុមហ៊ុនព័ត៌មានវិទ្យា (LUMA) ។

ចំពោះបទបង្ហាញ និងការចែករំលែកគន្លឹះមានដូចខាងក្រោម៖
បទបង្ហាញទី១៖ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅកម្ពុជា ដោយនាយកដ្ឋានគ្រប់គ្រងសំណល់រឹង អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន
បទបង្ហាញទី២៖ ការគ្រប់គ្រងគុណភាពទឹក ដោយការិយាល័យតាមដានគុណភាពទឹកសាធារណៈ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន
បទបង្ហាញទី៣៖ ប្រព័ន្ធឌីជីថលគ្រប់គ្រងសំណល់រឹងថ្នាក់ជាតិ (Solid Waste Management Platform)
បទបង្ហាញទី៤៖ សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន របស់ក្រុមហ៊ុនខេអេសដាប់បែលយូ ឯ.ក នៅក្រុងព្រះសីហនុ
បទបង្ហាញទី៥៖ សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅក្រុងសៀមរាប របស់ក្រុមហ៊ុនហ្គាអ៊ីយ៉ា (ប្រទេសសិង្ហបុរី)
បទបង្ហាញទី៦៖ សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅតំបន់ពីរ នៃរាជធានីភ្នំពេញ របស់ក្រុមហ៊ុនមីហ្សូដា សានីថេសិន (ប្រទេសចិន)៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។