រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានចូលរួមជួយសាងសង់ផ្ទះជូន ប្រជាពលរដ្ឋក្រីក្រ ចំនួន ០១គ្រួសារ រស់នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក អុឹង គី សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងាររួមមាន: លោកមេភូមិ ប្រជាការពារភូមិ មានការសហការពីកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រស្នាក់ការចំណុចឡាំដាំ បានចូលរួមជួយសាងសង់ផ្ទះជូន ប្រជាពលរដ្ឋក្រីក្រ ចំនួន ០១គ្រួសារ រស់នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលទទួល បានថវិកាឧបត្ថម្ភសម្រាប់ទិញសម្ភារ ក្នុងការសាងសង់ផ្ទះពីសំណាក់ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ ស្រុកចុះជួយឃុំកោះកាពិ និងសមាជិកក្រុមការងារ សរុបថវិកាចំនួន ១,៦៥០,០០០ រៀល ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង