សកម្មភាពការងារថែទាំ និងការងារជួសជុល ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ៖
១/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ចន្លោះ គ.ម២+០០០ ដល់ គ.ម៣+០០០។
២/ បន្តការងារជួសជុលខួបលើផ្លូវជាតិលេខ៤៨-៥ សកម្មភាពស្រោចដោយស្រោចកៅស៊ូ CRS2 និង រោយថ្ម M12 ចន្លោះ គ.ម៦+៥១៦ ដល់ គ.ម៦+៥៧០។
៣/ បន្តការងារជួសជុលខួបលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពកៀរកិន បង្ហាប់ ធ្វើគ្រឹះរង ចន្លោះគ.ម២៨+៦០០ ដល់ គ.ម៣០+៦០០។
ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នូវវិធាន ៣ការពារ ៣កុំ។