/ / /

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ  ស្ថិតនៅចំណុចភូមិត្រពាំង និងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ  ស្ថិតនៅចំណុចភូមិត្រពាំង និងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ នោះគឺ៖

-ខ្សែទី១៖ មានបណ្តោយប្រវែង ៨០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល។

-ខ្សែទី២៖ មានបណ្តោយប្រវែង ៤១៥ម៉ែត្រ  ទទឹង ៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល។

ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមហ៊ុនទទួលសិទ្ធិសាងសង់ ព្រមទាំងប្រជាពលរដ្ឋដែលទទួលផល។

__

ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក ទុំ នី អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យអំពីការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើយ៉ាងណាជំរុញបន្ថែមឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់