វេលាម៉ោង ១១:៣០នាទីព្រឹក ក្រោយពីបានបញ្ចប់ពិធីទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅឃុំកណ្ដោល រួច ដោយមានការស្នើសុំពីប្រជាពលរដ្ឋ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក កែវ នីបូរ៉ា អភិបាលរងស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ ឃុំកណ្ដោល បានចុះពិនិត្យទីតាំងដីដែលមានទំនាស់ច្រកផ្លូវចេញ-ចូលដែលរ៉ាំរ៉ៃជាយូរណាស់មកហើយ រវាងលោក មុច សាំ លោកស្រី ប៊ុន វឿន នៅរឿងផ្លូវចេញ-ចូល ដើម្បីធ្វើការសម្របសម្រួល លោក អភិបាលស្រុក បានឲ្យម្ចាស់ដីទាំងសងខាងយកប្លង់ដីមកពិនិត្យមើល និងធ្វើការដោះស្រាយជូន
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!