រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង សហការជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការត្រួតពិនិត្យការងារបច្ចេកទេសនិងវាយតម្លៃគុណភាព ការងារថែទាំជួសជុលផ្លូវលក្ខណៈខួប ១ខ្សែ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងបន្តចុះត្រួតពិនិត្យការងារថែទាំផ្លូវលក្ខណៈប្រចាំ នៅក្នុងភូមិសាស្ត្រ ស្រុកស្រែអំបិលខេត្តកោះកុង។

ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2021 លោក​ អៀង ដារ៉ាវុធ   ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទ សហការជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការត្រួតពិនិត្យការងារបច្ចេកទេសនិងវាយតម្លៃគុណភាពការងារជួសជុលផ្លូវលក្ខណៈខួបចំនួន 01ខ្សែ ដែលកំពុងដំណើការក្រាលក្រួសក្រហម ទទឹងខ្នងលើ 5ម៉ែត្រ ប្រវែង 10,800 ម៉ែត្រ តភ្ជាប់ពីភូមិជីផាតទៅភូមិជាំស្លា នៅក្នុងឃុំជីផាត  ស្រុកថ្មបាំង ខេត្តកោះកុង និង បន្តចុះត្រួតពិនិត្យការងារថែទាំផ្លូវលក្ខណៈប្រចាំ ដែលកំពុងដំណើរការនៅក្នុងភូមិសាស្ត្រ ស្រុកស្រែអំ​បិលខេត្តកោះកុង៕

រូបភាព៖ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងនិងក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទថតរូបជុំគ្នាពេលចុះបំពេញការងារ
សកម្មភាព៖ ធ្វើការត្រួតពិនិត្យគុណភាពខ្សែរផ្លូវ
សកម្មភាព៖ ចុះត្រួតពិនិត្យទីតាំងដែលត្រូវសាងសង់លូរំដោះទឹក

អត្ថបទទាក់ទង