រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ពីអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)

លោកជំទាវអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរអរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ដែលតែងតែជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលកន្លងមក ក្នុងឱកាសនេះអ្នកឧកញ៉ា ក៏បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរទិវា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ខ្ញុំក៏សូមគោរពជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ បានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ December 8, 2021

អត្ថបទទាក់ទង