/ / / / /

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយមានការផ្តួចផ្តើមដ៏ខ្ពង់ខ្ពង់របស់លោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹងនាំសាលាខេត្ត ក្នុងការចូលរួមរៀបចំសោភ័ណភាព អនាម័យបរិស្ថាន ឱ្យមានភាពស្រស់បំព្រងក្នុងបរិវេណសាលាខេត្តកោះកុងនូវជំហានទី១ មុននឹងឈានទៅរៀបចំប្រកួតប្រជែងរវាងសាលាខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់នៅទូទាំងខេត្តកោះកុងជាជំហានបន្ទាប់នៅដើមខែមករា ឆ្នាំ២០២២

រដ្ឋបាលខេត្ត នឹងរៀបចំការប្រឡងប្រណាំង “សួនច្បារស្អាត” ដែលរៀបចំ តុបតែង និងថែទាំដោយទីចាត់ការ អង្គភាព និងផ្នែកនីមួយៗចំណុះសាលាខេត្ត និងត្រូវបានបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង ក្នុងគោលបំណងបំផុសឱ្យមានការចូលរួមរៀបចំ បង្កើតនូវសួនបៃតង និងការស្រឡាញ់បរិស្ថាន ព្រមទាំងធនធានធម្មជាតិ ដែលមានស្រាប់នៅក្នុងបរិវេណសាលាខេត្តកោះកុង តាមរយៈការរៀបចំ តុបតែលម្អរ និងដាំនូវពូជផ្កា រុក្ខជាតិផ្សេងៗដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត។

បញ្ជាក់៖ ការផុសទទួលការ Like ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នឹងបិទការទទួល Like នៅថ្ងៃទី២០ ធ្នូ ២០២១ វេលាម៉ោង ១៨ : ០០ នាទីរសៀល។

ចំពោះរូបថតសួនច្បារដែលមានការចូលចិត្តច្រើន ” Like” នឹងទទួលបានរង្វាន់លើកទឹកចិត្តពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលចូលចិត្ត និងគាំទ្ររូបភាពរបស់ទីចាត់ការ អង្គភាព និងផ្នែកណាមួយនៃរូបភាពខាងលើ សូមមេត្តាចុច Like ។

សូមអរគុណ!!!

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈនិងប្រព័ន្ធនិម្មិត(zoom)

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហាឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    26/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្ដីទី ដឹកនាំ លោកស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកមេបញ្ជាការរងវរលេខ៨២៧ លោកនាយរងការិយាល័យទំនាក់ទំនងព្រំដែនBLO លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង-ស្រុក និងកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង