ថ្ងៃចន្ទ-អង្គារ ១០-១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមសិក្ខាសាលា ស្តីពីការលេីកកម្ពស់ការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អង្គភាពថវិកា ថវិកាកម្មវិធី នីតិវិធីលទ្ធកម្មសាធារណៈ និងមុខងារសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព លោក មាន សុជាតិ អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ ក្រសួងផែនការ និងមានអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរផែនការ និងមន្ត្រីជំនាញទាំង១៣ខេត្ត កំពត ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង កោះកុង ព្រះសីហនុ តាកែវ ក្រចេះ ស្ទឹងត្រែង មណ្ឌលគរី និង ខេត្តរតនៈគិរី។
សិក្ខាសាលានេះមានគោលបំណង ដេីម្បីរួមចំណែកធានាជោគជ័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការបន្តពង្រឹង សមត្ថភាពមន្ត្រីរាជការក្រោមឱវាទក្រសួងផែនការ។