រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដែលធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤៨ (វិធានការលើរថយន្តកែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះលើឯកសារ) ស្ថិតនៅចំណុចអូរស្រីស្រណោះ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹក ថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ យានយន្តបានត្រួតពិនិត្យសរុបចំនួន ៤២គ្រឿង ក្នុងនោះ មិនមានលិខិតប្រកបអាជីវកម្មដឹកជញ្ជូនមានចំនួន ៦គ្រឿង។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! និងបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៣ការពារ ៣កុំ ! សូមអរគុណ ៕

អត្ថបទទាក់ទង