លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានចាត់អោយក្រុមការងារ សហការជាមួយអជ្ញាធរមូលដ្ឋាន នាំយកថវិកា មនុស្សធម៌ចូលរួមរំលែកទុក្ខ ជួយដល់គ្រួសារ សពលោកស្រី ម៉ូន ឃីម អាយុ៥៧ឆ្នាំ ដែលបានទទួលមរណៈភាពដោយសារជម្ងឺលើសសម្ពាធឈាម នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នសពកំពុងតម្តល់ធ្វើបុណ្យនៅសាលាឆាន់ភូមិ៤ ។
នាឱកាសនោះក្រុមការងារអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះ ពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយនឹងក្រុមគ្រួសារនៃសព ដែលបាន បានបាត់ម្តាយ ជាទីស្រឡាញ់ ។ ក្រុមការងារក៏បានបួងសួងសូមអោយវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពតរៀងទៅ។
ថវិកាចូលរួមបុណ្យដែលសាខាផ្ដល់ជូនចំនួន ២០០,០០០រៀល។