យោងតាមការចាត់តាំង របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចាត់ លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្តេច ឱ្យចូលរួមចែករំលែកបទពិសោធន៍ក្នុងវគ្គសិក្ខាសាលាស្ដីពី ការគ្រប់គ្រងតាមសាលារៀនលេីកទី៥ ដេីម្បីអនុវត្តគោលវិធីក្នុងការគ្រប់គ្រងសាលារៀន ជូនដល់បុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត និងសាលាគោលដៅទាំង១០០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារអិលប៊ីអិន អេស៊ាន (LBN ASIAN Hotel) ខេត្តកំពង់ចាម។ បន្ទាប់ពីការធ្វើបង្ហាញរួច ថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ បានចាប់អារម្មណ៍ និងពេញចិត្ត ចំពោះគម្រោងរបស់វិទ្យាល័យកោះស្តេច។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ នឹងមានគម្រោងចុះមកជួយគាំទ្រដល់សាសារៀន នាពេលខាងមុខនេះ។
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពស២៥៦៤
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១