រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះជួបសំណេះ សំណាល និងផ្តល់​ជូនអំណោយ​មនុស្សធម៌​របស់សាខាប្រគល់ជូនគ្រួសារជនពិការចំនួន០២គ្រួសារ

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះជួបសំណេះសំណាល និងផ្តល់​ជូនអំណោយ​មនុស្សធម៌​របស់សាខាប្រគល់ជូនគ្រួសារជនពិការចំនួន០២គ្រួសារ ៖

១.ឈ្មោះ លី ឆាង ភេទប្រុសអាយុ៥២ឆ្នាំ មានកូនក្នុងបន្ទុកគ្រួសារចំនួន០៥នាក់ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

២.ឈ្មោះ រ៉ា សី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅជាមួយម្តាយ និងជីតាចាស់ជរា ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ទន្ទឹមនឹងនេះ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកសុទ្ធ១កេស អាវយឺត២ ជែល ១ដប ម៉ាស់៥សន្លឹក រទេះរុញជនពិការ១គ្រឿង ព្រមទាំងថវិកាចំនួន ៨០,០០០ រៀល។ ដោយឡែកអនុសាខាស្រុកមណ្ឌលសីមា បានចូលរួមឧបត្ថម្ភបន្ថែមក្នុងម្នាក់ៗ ទទួលបានចំនួន ១០០,០០០ រៀល ផងដែរ ។
ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទទាក់ទង