រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅចំណុចភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតកោះប៉ោ បានចុះល្បាតដោយម៉ូតូ នឹងថ្មើរជើងដល់ត្រង់ចំណុច ភូមិតាចាត ឃុំ ទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដើម្បីរុករកបទល្មើសធនធានធម្មជាតិហើយក្រុមកាងារបានប្រទះឃើញមងសត្វស្លាបរបស់(អញ្ញាត្តជន)មួយកន្លែង មានចំនួន៧ដៃស្មើរនឹង២១០ម៉ែត្រ ត្រង់ចំណុចនិយាមការលេខ (២៨៩០៧៦-១២៧៥១៥១) នឹងបានដោះលេងសត្វក្រចាតចំពុះធំ០១ក្បាល អោយចូលព្រៃធម្មជាតិវិញ រីឯវត្ថុតាង(មងសត្វ)ត្រូវបានក្រុមការងារយកមករក្សាទុកនៅស្នាក់ការកោះប៉ោ ៕

អត្ថបទទាក់ទង