ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតវាលពីរក្នុងដែនជម្រកសត្វព្រៃតាតៃនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការដកហូតមងខ្វក់ដាក់យកសត្វស្លាបបានចំនួន១៨ដៃប្រហែល១៨០មែត្រ ត្រង់ចំណុចនិយាមកា (០២៨១៧០៦.១២៨៥៥១៥) បង្កឡើងដោយ(អញ្ញាតជន) ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ក្នុងតំបន់ការពារដែនជម្រកសត្វព្រៃតាតៃ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ៕