/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះសួរសុខទុក្ខកសិករសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោក មុន ចាន់សុភាព អនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកថ្មបាំង រួមដំណើរដោយ លោកស្រី ម៉ៅ ចរិយា ទីប្រឹក្សាផ្នែកទីផ្សារ លោក ស៊ឹម សុជាតិ ទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃ និងលោកស្រី ស៊ុង សុក្រខួច ភ្នាក់ងារផ្សព្វផ្សាយឃុំឬស្សីជ្រុំ បានចុះសួរសុខទុក្ខកសិករ ប៊ូ ឆោម សមាជិកបណ្តុំអាជីវកម្មបន្លែនៅភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។ ក្នុងដំណើរសាកសួរសុខទុក្ខនោះ ក្រុមការងារបានប្រមូលនូវព័ត៌មានពីការដាំដុះ ការលក់ទៅកាន់ទីផ្សារ បញ្ហាប្រឈម និងផែនការបន្តរបស់កសិករ។

ភរិយាកសិករ ប៊ូ ឆោម បានជំរាបជូនថាក្នុងពេលបច្ចុប្បន្ននេះគាត់កំពុងដាំដុះត្រសក់លើផ្ទៃដី ៤៥ម គុណនឹង ៧០ម ដែលមាន ២៨រង ដែលមកដល់ពេលនេះគាត់ប្រមូលផលបាន ០៤ថ្ងៃ បានផលប្រមាណ ១០០គីឡូក្រាមក្នុង០១ថ្ងៃ ហើយតាមបទពិសោធន៍នៃការដាំគ្របរង និងប្រើប្រាស់ប្រព័ន្ធទឹកដំណក់នេះ ក្នុងទំហំដូចគ្នាគាត់ប្រមូលផលបានរហូតដល់ ៣០០គីឡូក្រាម នៅថ្ងៃផ្លែច្រើនបំផុត និងរយៈពេលពេញមួយខែ។

ចំពោះតម្លៃទីផ្សារត្រសក់លក់នៅក្នុងភូមិគាត់គឺពី ១ ០០០រៀល ទៅ ២ ៥០០រៀល ដែលរាល់ថ្ងៃនេះគាត់លក់បាន ១ ៨០០រៀលក្នុង០១គីឡូក្រាម។

ដោយឡែកបរិមាណតម្រូវការក្នុងទីផ្សារ គឺមិនមានអ្វីជាបញ្ហានោះទេ ដោយគេអាចទទួលទិញក្នុង ១ថ្ងៃរហូតដល់ ១ ០០០គីឡូក្រាម ឬច្រើនជាងនេះនៅរដូវនេះ។

ដោយសារត្រសក់អាចជួយអោយគាត់មានប្រាក់ចំណូលគ្រប់រដូវ កសិករ ប៊ូ ឆោម បាននិងកំពុងពង្រីកដីដាំដុះដំណាំត្រសក់ ០១ហិចតាបន្ថែមទៀត ហើយនៅពេលប្រមូលផលត្រសក់នេះអស់ គាត់គ្រោងនឹងដាក់ដាំដំណាំយកស្លឹកនៅក្នុងរងត្រសក់នេះឡើងវិញ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភការ៉ូចំនួន៥៦កេស ដល់លាលាបឋមសិក្សាពាមកាយ សម្រាប់ក្រាលបន្ទប់អាគារថ្នាក់មត្ដេយ្យ