ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៨:៣០នាទី លោកស្រី សុិន ចរិយា អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងខេមរភូមិ្ទ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង តារាសាគរ (ជាគោលដៅទទួលភ្ញៀវទេសចរណ៍ វ៉ាក់សាំង) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះបានរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូ (Zoom meetings) ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#