រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបង្កើនការយកចិត្តទុកដាក់ថែទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ និងជួយធ្វើឱ្យការប្រើប្រាស់បានយូរ

សកម្មភាពការងារថែទាំប្រចាំ និងការងារជួសជុល ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ៖

១/ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ កាយកៀនិងកិនបង្ហាប់ថ្មម៉ិចឡើងវិញទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ចាប់ពីគ.ម៣+០៦០ ដល់ គ.ម៣+១៧៨។

២/ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ ដោយបាញ់ Prime Coat ទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ចាប់ពីគ.ម៣៤+៦៥៩ ដល់ គ.ម៣៥+១៧៨។

៣/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៥៩+០០០ ដល់ គ.ម៦០+០០០។

៤/ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ កាយកៀនិងកិនបង្ហាប់ថ្មម៉ិចឡើងវិញទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ចាប់ពីគ.ម១២៨+០២៥ ដល់ គ.ម១២៨+៩២០។

៥/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម១៤១+០០០ ដល់គ.ម១៤២+០០០។

ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នូវវិធាន  ៣ការពារ  ៣កុំ។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង។
::: ទាញយកឥតគិតថ្លៃ៖
- App Store: https://roadcare.mpwt.gov.kh/ios
- Play Store: https://roadcare.mpwt.gov.kh/android

អត្ថបទទាក់ទង