ថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ ចូលរួមក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការគ្រងបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តទេពនិមិត្ត (វត្តថ្មី) ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ដែលមានការចូលរួមពីមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរព័ត៌មានខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#