ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមប្រជំុជាមួយបុគ្គលិកអង្គការ UNDP និង World Bank ស្តីពីគម្រោង និរន្តរភាព ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលបាននឹងកំពុងអនុវត្តដោយក្រសួងបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តកោះកុង តាមប្រព័ន្ធ Zoom ដែលកិច្ចប្រជុំនេះ ផ្តោតលើការអនុវត្តគម្រោងក្នុងខេត្តកោះកុង បញ្ហាប្រឈមក្នុងតំបន់ការពារធម្មជាតិ និង តម្រូវការផ្សេងៗចាំបាច់របស់ មន្ទីរបរិស្ថាន ជាពិសេសតាមតំបន់ការពារធម្មជាតិ។