លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រី និងចូលរួមកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់ក្រុមការងាររៀបចំតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ និងមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលជាសមាជិកក្រុមការងារ៕