រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ១៤កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង២:១៥នាទីរសៀល គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:

១-/ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែកញ្ញា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ ។

២-/ រាយការណ៍ពីស្ថានភាពស្ត្រី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ ។

៣-/ បញ្ហាផ្សេងៗ

៤-/ ផែនការបន្ទាប់សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១

៥-/ មតិបូកសរុបនិងបិទអង្គប្រជុំ។

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

    

អត្ថបទទាក់ទង