ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយនឹងគណៈកម្មាធិការ និងគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ធ្វើការសហការជាមួយអាជ្ញាធរឃុំឃុំត្រពាំងរូង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់អនុសាខា ប្រគល់ជូនស្រ្តីងាយរងគ្រោះ រស់នៅចំណុចវាលស្បូវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
។
ក្នុងឱកាសនោះ លោកស្រី និងក្រុមការងារក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សា និងលោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះ ក្រុមការងារបានផ្តាំផ្ញើដល់ស្រ្តីរងគ្រោះ និងលើកទឹកចិត្តថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។
ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ករ ២៥គក្រ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គក្រ មី ១កេស ប៊ីចេង ២កញ្ចប់ ទឹកសុទ្ធ ២យួរ និងត្រីខកំប៉ុង១ឡូ ម៉ាស់ ១ដុំ ព្រមទាំង ថវិកាអនុសាខាចំនួន ១០០ ០០០រៀល ដោយឡែក ក្នុងនោះក៏មានថវិកាចូលរួមពីសប្បុរសជនចំនួន ៦០ ០០០រៀលផងដែរ។