/ / /

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបង្កើនការយកចិត្តទុកដាក់ថែទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ និងជួយធ្វើឱ្យការប្រើប្រាស់បានយូរ

សកម្មភាពការងារថែទាំ និងការងារជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ ចាប់ពីស្រុកស្រែអំបិល មកដល់ក្រុងខេមរភូមិន្ទ ថ្ងៃអាទិត្យ ១១ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ៖

១/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៌និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម២៧+៩០០ – គ.ម៣១+០០០។

២/ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពកាយកៀនិងកិនបង្ហាប់ថ្មម៉ិចឡើងវិញទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ចាប់ពីគ.ម៣៤+៦៥៩ – គ.ម៣៥+១៧៨។

៣/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៌និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៨៧+០០០ – គ.ម៨៩+០០០។

៤/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៌និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម១៣៧+០០០ – គ.ម១៤៤+០០០។

ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន  ៣ការពារ  ៣កុំ ឱ្យបានគ្រប់ៗគ្នា។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង។
::: ទាញយកឥតគិតថ្លៃ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក លោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុក និង លោក លោកស្រីប្រធានការិយាល័យជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលថា្នក់តំបន់ ស្ដីពីការអនុវត្តថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • រដ្ឋបាលស្រុកកោះកុង/
    24/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្រ្តមួយចំនួន​ នៅក្នុងស្រុកកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • ហេង គីមឆន/
    24/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទស្សនកិច្ច នៅរមណីយដ្ឋានកោះទទឹងរីស្សត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/03/2026

    លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  បានអញ្ជើញស្វាគមន៍ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីការកែសម្រួលសៀវភៅកិច្ចការរដ្ឋបាលឃុំ សង្កាត់