ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានដាក់បទបញ្ជាដល់វរសេនាតូចលេខ១ និងផ្នែកសឹករងស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក កែវ ដារិន មេបញ្ជាការរង កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកមណ្ឌលសីមា(ព្រំដែន) និងជាយោធិនត្រៀមចូលនិវត្តន៍ ដែលមានជំងឺស្លាប់មួយជំហៀងខ្លួន នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះឯកឧត្តមមេបញ្ជការតំបន់ប្រតិបតិ្តការសឹករងកោះកុង បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល និងថ្នំាពេទ្យមួយចំនួនទៀត លោកវរសេនីយ៍ត្រី សុខ សុភានាយរងការិយាល័យអភិវឌ្ឍន៍ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល អង្គភាពវរសេនាតូចលេខ១ ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល អង្កចំនួន២បាវតូច អង្គភាពផ្នែកសឹករងស្រុកមណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន ១៧៣,០០០០រៀល អង្កចំនួន២បាវតូច មី៣កេសតូច និងលោក ផេង ផល មន្ត្រីសាលាខេត្តកោះកុងឧបត្ថម្ភថវិកាចំនួន ១០,០០០០រៀល។