ថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ១៤៖ ៣០នាទី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្រ្តីក្រោមឱវាទចំណុះរដ្ឋបាលក្រុង ចូលរួមកិច្ចប្រជុំពិភាក្សាការងារដាំដើមឈើ រុក្ខជាតិផ្កាសម្រាប់លម្អសោភ័ណភាព នៅតាមដងផ្លូវ៤៨ និងកំណត់ជ្រើសរើសយកទីតាំងពយយាយម៉ៅ សម្រាប់រៀបចំសួនធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ
- មន្ទីរទេសចរណ៍
- មន្ទីរបរិស្ថាន
- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- មន្ទីរសាធារណការ និងដឹកជញ្ជូន
ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#