/ / /

លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា រួមដំណើរជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់សាខា ផ្តល់ជូនគ្រួសារកុមារី ឈ្មោះ លី ហុង រងគ្រោះដោយសារភ្លើងឆាបឆេះដបសាំងបណ្តាលអោយស្រោចលើ ធ្វើអោយរលាកធ្ងន់ធ្ងរជើងផ្នែកខាងឆ្វេង រស់នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង

សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃសុក្រ ១០រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយស លោកជំទាវ មិថុនា ភូថង បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា រួមដំណើរជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់សាខា ផ្តល់ជូនគ្រួសារកុមារី ឈ្មោះ លី ហុង រងគ្រោះដោយសារភ្លើងឆាបឆេះដបសាំងបណ្តាលអោយស្រោចលើ ធ្វើអោយរលាកធ្ងន់ធ្ងរជើងផ្នែកខាងឆ្វេង រស់នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី និងក្តីអាណិតអាសូរ ពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមជូនពរក្មួយស្រីឆាប់ជាសៈស្បើយឆាប់ៗ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនរួមមាន ៖
អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកត្រី ៣ដប ទឹកសុទ្ធ១កេះ ម៉ាស់ រទេះរុញ១ និងថវិកាមួយចំនួនផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន