ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់អនុវត្តក្នុងក្របខណ្ឌកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រោមអធិបតីភាព ឯកឧត្តម ថេង បញ្ញាធន រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ និងសមាសភាពលោក-លោកស្រីប្រធានមន្ទីរផែនការរាជធានី-ខេត្តក្នុងគោលបំណងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ដេីម្បីផ្តល់នូវគណនេយ្យភាព និងតម្លាភាពដល់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជនដែលជាអ្នកទទួលផល។