លោកជំទាវ សរ ស៊ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញប្រចាំខែសីហា និងស្តាប់របាយការណ៍សង្ខេបសកម្មភាពភាពការងារប្រចាំខែកញ្ញា ព្រមទាំងលើកផែនការបន្ទាប់ សម្រាប់អនុវត្តរបស់គណៈកម្មាធិការ និងបញ្ហាផ្សេងៗ