ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីជាប់កិច្ចសន្យា ០១រូប សហការជាមួយអាជ្ញាធរឃុំជីខក្រោម និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស ១០០ ចំនួន ៦០ខ្សែ ប្រវែង ៤៨០ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆៈជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ១១នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង