រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការលទ្ធកម្មឃុំកោះកាពិ បានបើកិច្ចប្រជុំដេញថ្លៃគំរោងសាងសង់ផែថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិ១ នៃឃុំកោះកាពិ

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការលទ្ធកម្មឃុំកោះកាពិ បានបើកិច្ចប្រជុំដេញថ្លៃគំរោងសាងសង់ផែថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិ១ នៃឃុំកោះកាពិ ទំហំ ៧០ម៉ែត្រការ៉េ ជម្រៅ ១,៤ ម៉ែត្រ កំរ៉ាស់ ១៥០ មម តម្លៃគម្រោងសរុប ១២១.៥២៥.២៥០ រៀល (មួយរយម្ភៃមួយលាន ប្រាំរយម្ភៃប្រាំពាន់ ពីររយហាសិបរៀលគត់) ក្រោមអធិបតីភាព លោកស្រី លិ ឡាំង សមាជិកគណៈកម្មការលទ្ធកម្មឃុំ និងជាជំទប់ទី១ឃុំ តំណាងលោក ឃុន វណ្ណា មេឃុំកោះកាពិ និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ នៅសាលាឃុំកោះកាពិ។
          សមាសភាពចូលរួម គណៈកម្មការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសខេត្ត តំណាងក្រុមហ៊ុន សរុបចំនួន ១១ នាក់ ស្រី០១ នាក់ ។
               ជាលទ្ធផល នៃការដេញថ្លៃគណៈកម្មការលទ្ធកម្មឃុំសម្រេចផ្តល់គម្រោងអោយទៅក្រុមហ៊ុន ពៅ ផល្លា ជាអ្នកផ្គត់ផ្គង់ ដោយក្រុមហ៊ុនពៅ ផល្លា ដាក់សំណើដេញថ្លៃទាបជាងគេ ក្នុងតម្លៃ ១១៨.០០០.០០០ រៀល (មួយរយដប់ប្រាំបីលានរៀលគត់) និងបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទៅតាមនីតិវិធីកិច្ចលទ្ធកម្ម ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង