/ / /

ព្រះគ្រូ ធី អាំភុន ទីប្រឹក្សា សមេ្តចព្រះសង្ឃរាជ និងជាព្រះគ្រូ សូត្រស្តាំ វត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងសប្បុរសជននានាជុំវិញខេត្ត នាំយកថវិកាផ្ទាល់ខ្លួន និងថវិកាដែលទទួលបានពីព្រះសង្ឃគង់នៅប្រទេសថៃ និងសប្បុរសជននានា ប្រគល់ជូនលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមរៀបចំការតម្លើងប្រព័ន្ធខ្យល់អុកស៊ីហ្សែន

ព្រះគ្រូ ធី អាំភុន ទីប្រឹក្សា
សមេ្តចព្រះសង្ឃរាជ និងជាព្រះគ្រូ សូត្រស្តាំ វត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងសប្បុរសជននានាជុំវិញខេត្ត នាំយកថវិកាផ្ទាល់ខ្លួន និងថវិកាដែលទទួលបានពីព្រះសង្ឃគង់នៅប្រទេសថៃ និងសប្បុរសជននានា ប្រគល់ជូនលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមរៀបចំការតម្លើងប្រព័ន្ធខ្យល់អុកស៊ីហ្សែន សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
សូមបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង គឺមានចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀលគត់) និងចំនួន ១,១៥០ដុល្លារសហរដ្ឋអាមេរិច (មួយពាន់មួយរយហាសិបដុល្លាសហរដ្ឋអាមេរិក) ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេស ស្រុកស្រែអំបិល ដែលកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    03/04/2026

    សេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការងារចាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិឈើនាង ភូមិសារ៉ាយ ភូមិភ្នំស្រឡៅ ភូមិកំពង់ស្តាំ ភូមិជ្រោយស្វាយខាងលិច ភូមិជ្រោយស្វាយខាងកើត និងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/04/2026

    លោក សុខ វឿន មេឃុំជំនាប់ លោក សៀង ថន មេឃុំថ្មដូនពៅ លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ចើញចូលរួមសំណេះសំណាលជាមួយប្រជាការពារភូមិ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/04/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • ហេង គីមឆន/
    03/04/2026

    លោក ហាក់ ឡេង អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការស្ដារប្រឡាយ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    02/04/2026

    លោក​ ឡៅ​ ប៊ុន​ខេង​ អភិបាល​រង​ នៃគណៈអភិបាលខេត្ត​ តំណាង​លោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួម​ជាគណៈអធិបតី​ និង​ផ្ដល់​សុន្ទរកថា​ស្វាគមន៍​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalv awna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធី​អបអរ​សាទរ​ការ​ប្រកាស​ឃុំ​ត្រពាំង​រូង​ ស្រុកកោះកុង​ ខេត្ត​កោះ​កុង​ ជាឃុំអស់មីន​