រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ ត្រពាំងរូង ចុះពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ដូសទី១ ដល់កុមារា កុមារី ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ និងអាយុ ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូសទី១ នៅមណ្ឌលសុខភាពត្រពាំងរូង ។

ស្រុកកោះកុង: ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកស្រីមេឃុំ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានដឹកនាំក្រុមការងាររួមមាន: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០១នាក់ និងលោកអនុភូមិត្រពាំងរូង សហការជាមួយកម្លាំងអធិការនគរបាលស្រុកចំនួន ០១នាក់ បានចុះពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Sinovac) ដូសទី១ ជូនដល់កុមារា កុមារី ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ អាយុ ១៧ឆ្នាំ និង អាយុ ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពត្រពាំងរូង ស្ថិតនៅ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង