ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក សៀង កក្កដា អភិបាលរងក្រុង លោកស្រី ស៊ិនចរិយា អភិបាលរងក្រុង និងលោក ហែម ប៊ុនយីមសមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តនៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល និងករណីសិក្សាស្ដីពីការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល។
សិក្ខាសាលានេះបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (zoom meeting)។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ #






