/ / /

ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការគ្រប់លំដាប់ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមមូលមតិគ្នានាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តទាំង៧ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ដែលប្រារព្ធធ្វើនៅក្នុងវត្តចន្ទមុនីរាម (វត្តអណ្តូងទឹក) ដឹកនាំដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការគ្រប់លំដាប់ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមមូលមតិគ្នានាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តទាំង៧ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ដែលប្រារព្ធធ្វើនៅក្នុងវត្តចន្ទមុនីរាម (វត្តអណ្តូងទឹក) ដឹកនាំដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក។

នាឱកាសនោះ លោក ហាក់ ឡេង អភិបាលស្រុក បាននាំយកទេយ្យទាន និងបច្ច័យចំនួន ៣,០០០.០០០រៀលគត់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមីផងដែរ ហើយដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកោះកុងផងដែរ។

ហើយសូមចូលរួមអនុវត្តនវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល

“ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ក្នុងនោះទេ្យទានសម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង៧វត្ត រួមមានៈ ទៀនចំណាំព្រះវស្សា១គូរ អង្ករ២បាវ(១០០គីឡូក្រាម) មី១កេះ ថវិកាចំនួន ២,៣៣៥.០០០រៀលគត់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បណ្តាវត្តទាំង៧។

សូមអនុមោទនាមគ្គផល! សូមអនុមោទនាមគ្គផល! សូមអនុមោទនាមគ្គផល!

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

សីហា 31, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/03/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំលោក មេឃុំទួលគគីរ និងលោកមេភូមិទួលគគីរលើ អមដំណើរឯកឧត្តម ដាញ់ សេរី អគ្គនាយកដ្ឋានគាំពារ នៃក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យទីតាំងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលគគីលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/03/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមក្នុងពិធី​ប្រកាស​ចាប់​ផ្តើម​ការ​អភិវឌ្ឍ​សហគមន៍​ តំបន់​ការពារ​ធម្មជាតិ​កោះស្រឡៅ​ ជា​អព្យា​ក្រិត​កាបូន និង​ពិធី​បុណ្យកោងកាងសន្តិភាព ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/03/2026

    លោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងលោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក បានចូលរួម វគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ស្ដីពីយុត្តិធម៌អនីតិជននិងតួនាទីភារកិច្ច របស់ភ្នាក់ងារសង្គមកិច្ចដល់ភ្នាក់ងារសង្គមកិច្ចនៃរដ្ឋបាលក្រុង ស្រុកនៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

  • ហេង គីមឆន/
    26/03/2026

    សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរក្សាតម្លៃបន្ទប់ស្នាក់នៅ និងអាហារដ្ឋាន អាហារលក់តាមភោជនីយដ្ឋាន ឱ្យនៅថេរ(កុំដំឡើងថ្លៃ) ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    26/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារដឹកនាំកែទម្រង់រដ្ឋបាលសាធារណៈខេត្តកោះកុង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សា