ថ្ងៃចន្ទ ៧រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក លោក សោម សាវឿន ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ រួមជាមួយមេភូមិ អនុភូមិ សមាជិកភូមិស្ទឹងវែង ចុះបាញ់កំដៅ និងបញ្ចប់គ្រួសារចត្តាឡីស័កចំនួន ០១ខ្នងផ្ទះសមាជិកគ្រួសារសរុប ០៤នាក់ ស្រី ០២នាក់ (នៅភូមិស្ទឹងវែង)។ និងបាននាំយកអំណោយចែកជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះបានចំនួន ០២គ្រួសារ
ក្នុង ០១គ្រួសារទទួលបាន÷
-អង្ករ ២០គ.ក ; មី ០១កេស ; ទឹកសុទ្ធ ០២កេស ; នំ ០១ប្រអប់ ; ត្រីខ ០៦កំប៉ុង ; ទឹកសុីអុីវ ២ដប; ថវិកា ៥០.០០០រៀល ។
#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






