រដ្ឋបាលខេត្តកោះកុង បានទទួលផ្លែមៀន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក គិត ទៀ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីបែងចែកជូនដល់កងកម្លាំងទាំងបី មន្រ្តីរាជការ ក្រុមគ្រូពេទ្យជួរមុខ អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ និន្នាការនយោបាយ បក្សពួក សាសនា ជាពិសេសអំឡុងពេលដែលកម្ពុជាកំពុងទទួលរងនូវការញ៉ាំញី ជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងទ្វេរ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមមានសុខុមាលភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និង ជួបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕