ស្រុកថ្មបាំង÷ នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
លោក អន សុធារិទ្ធ អភិបាលស្រុកបានដឹកនាំយុទ្ធនាការផ្សព្វផ្សាយអំពីការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ដោយដង្ហែរក្បួនចេញពីសាលាស្រុកថ្មបាំង ឆ្ពោះទៅរង្វង់មូលឃុំឬស្សីជ្រុំ និងបន្តដង្ហែរទៅឃុំតាទៃលើ បញ្ចប់យុទ្ធនាការ។ក្ក្ក្នុងប្រយុទការនេះ ក្រុមការងារបានអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។រដរដ្ឋបាលស្រុកបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ដែលខេត្តកោះកុង តម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។