/ / /

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សហការ ជាមួយអជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលបានកូនស្រីទី៣

សាខា កក្រក ខេត្តកោះកុង​ ៖ ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលបានកូនស្រីទី៣ កំពុងជួបការ លំបាក ឈ្មោះ សាំង កក្កដា អាយុ៣៣ ឆ្នាំ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
មីម៉ាម៉ា១កេស ទឹកដោះគោឆៅ២ឡូ ទឹកដោះគោខាប់២កំប៉ុង ឃីតទារក១ឈុត អាវយឺត២អាវ ទឹកបរិសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកា ១០០.០០០រៀល។

អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    04/09/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមសិក្ខាសាលាបច្ចេកទេសកែសម្រួលឯកសារបណ្តុះបណ្តាល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/09/2026

    ក្រុមគ្រូពេទ្យ ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួន២នាក់ (កូនក្រៅស្បូនចំនួន ១ ករណី និងវះកាត់យកកូនដែលម្ដាយមិនអាចសម្រាលធម្មតាបាន ចំនួន ១ ករណី)

  • ហេង គីមឆន/
    04/09/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម កិច្ចប្រជុំដើម្បីជំរុញដំណើរការចុះបញ្ជីដីរដ្ឋ ក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហ្គ្រីនរិច គ្រុប ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះកុង ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/09/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកញ្ចប់គ្រួសារគោល បានចំនួន ០១នាក់

  • រដ្ឋបាលស្រុកថ្មបាំង/
    04/09/2026

    កម្លាំងប៉ុស្តិ៍ឬស្សីជ្រុំ បានចុះល្បាតក្នុងមូលដ្ធាន និងចុះចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ បានចំនួន៦នាក់ស្រី៥នាក់ និងចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុច

  • ហេង គីមឆន/
    04/09/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យ និងកែសម្រួលលេីសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦