រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការរៀបចំវិថីម្ហូបអាហារ សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សុខ ចាន់គ្រឹះស្នា អនុប្រធានមន្ទីរទេសចរណ៍ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំវិថីម្ហូបអាហារ សម្រាប់ក្រុងខេមរភូមិន្ទ ដោយផ្តោតលើគោលបំណងសំខាន់ៗរួមមាន :
-ធ្វើអោយមានសោភណ្ឌភាពក្រុង
-សម្រួលក្នុងការប្រកបរបរ ទទួលទានរបស់អាជីវករ កាត់បន្ថយភាពក្រីក្រ
-សហការស្វែងរកដៃគូវិនិយោគ ដើម្បីរៀបចំវិថីម្ហូបអាហារ
ក្នុងនោះផងដែរ លោកអភិបាលក្រុង ក៏បានស្វែងយល់អំពីការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងក្នុងការប្រកបរបរប្រចាំថ្ងៃ របស់អាជីវករ និងសំណូមពរអោយអាជីវករទាំងអស់មេត្តាយោគយល់អាធ្យាស្រ័យចំពោះចំនុចខ្វះខាតមួយចំនួនរបស់អាជ្ញាធរ និងជួយថែររក្សាអនាម័យ បរិស្ថាន សួនច្បារ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកទស្សនាក្នុងខេត្តអោយបានកាន់តែច្រើនបន្ថែមទៀត។

អត្ថបទទាក់ទង